សូមជួយស៊ែរផង ចំណាំមុខស្រ្តីនៅក្នុងរង្វង់នេះ កុំឲ្យបងប្អូនខ្មែរយើងចាញ់បោកគាត់ដដែលៗទៀត

នេះមិនមែនជាលើ់កទីមួយទេដែលស្រ្តីម្នាក់នេះតែងតែដើរបោកប្រាស់បងប្អូនប្រជាជនពីមួយកន្លែងទៅមួយកន្លែង កន្លងមកវិទ្យុ ABC ក៏បានចុះផ្សាយជាច្រើនលើកផងដែរ។ ដោយមិនមើលនឹងភ្នែក បងប្អូនខ្មែរយើងមានចិត្តអាណិតអាសូរក៏បានឧបត្តម្ភទឹកប្រាក់ បន្ទាប់ពីគាត់ដើរប្រាប់គេថាកូនរបស់គាត់ឈឺ និងគាត់កំពុងឈឺពោះជិតសម្រាលៀផងដែរ តែពេទ្យមិនទទួលគាត់ ព្រោះគាត់គ្មានលុយ។ ទាំងអស់នេះគឺជាឈុតឆាកសម្តែងរបស់គាត់ដើម្បីឲ្យមានការអាណិត ហើយដើរបោកប្រាស់លុយពីមួយកន្លែងទៅមួយកន្លែងទៀត។


យោងតាមគណនីហ្វេសបុករបស់លោក Bolatt N Khettiya គាត់ក៏បានស្គាល់ និងដឹងពីប្រវត្តិបោកប្រាស់របស់ ស្រ្តីខាងលើដែរ ហើយគាត់បានសរសេរលើបណ្តាញសង្គមរបស់គាត់ថា៖ ១ប្រាវ បាន១៣ម៉ឺនរៀលដែរ រកណាបាន ឃ្លាំងរំសេវយើងនឹង ហាសហា បោកបានចេះតែបោកទៅ ចែ ។  គាត់បានសរសេរបន្តលើ Comment លើរូបភាពដដែលថា យាយប៉ិនឹង ម្សិលមិញ ABC ចាប់បានម្តងហើយរឿងបោកគេថាឈឺពោះ កើតពេទ្យ មិនទទួល ទារ១០ម៉ឺន លូវមកឆបោក នៅទីនេះម្តង លើកមុនម្តងដែរ បងថ្លៃគាត់ ជាអ្នកជូនទៅពេទ្យផ្ទាល់។

កន្លងមកសមត្ថកិច្ចក៏ធ្លាប់ធ្វើការណែនាំគាត់ម្តងជាពីរដងរួចមកហើយ តែនៅតែមិនរាង ហើយនៅតែដើរបោកដដែល អាស្រ័យហេតុនេះសូមបងប្អូនធ្វើការប្រុងប្រយ័ត្ន និងចំណាំមុខគាត់ផង។ ជាចុងក្រោយសូមសំណូមពរសមត្ថកិច្ចឲ្យចាត់វិធានការណ៍ បើសិនគាត់នៅបោកប្រាស់តទៅទៀត៕





ប្រភព ៖ komsan.khmer-note.com
Previous Post Next Post