ឃើញមុខមាត់ស្អាតបាត ជិះម៉ូតូស៊េរីទំនើប ស្មានតែមនុស្សល្អ តាមពិតមុខសញ្ញាចោរឆក់សោះ

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FZ-9099 ដែលជាមុខសញ្ញាឆក់យ៉ាងសកម្មភាពនៅក្នុងរាជធានីភ្នំពេញ ជនសង្ស័យរូបនេះត្រូវសមត្ថកិច្ចតាមដាន និងបានចាប់ខ្លួនបាន កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ នៅចំណុចផ្លូវលេខ១០៥ កែង២៣២ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។



ជនសង្ស័យមាន ឈ្មោះ ទិព ចាន់វាសនា ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅផ្ទះលេខ២៣Eo ផ្លូវលេខ១១១ មុខរបរមិនពិតប្រាកដ។ ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងព្រហ្មទណ្ឌ៧មករាកំពុងល្បាតក្នុងមូលដ្នានក៏ស្រាប់តែប្រទះឃើញជនសង្ស័យកំពុងជិះតាមបណ្ដោយផ្លូវលេខ១០៥ ភ្លាមៗនោះកម្លាំងព្រហ្មទណ្ឌបានជិះតាមដាន ក្រោយមកក៏ធ្វើសកម្មភាពឃាត់ខ្លួនជនសង្ស័យបាននៅត្រង់ចំណុចផ្លូវលេខ២៣២ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករាតែម្តង ហើយក៏បានធ្វើការឆែកឆេរខ្លួនជនសង្ស័យក៏ប្រទះឃើញថ្នាំញៀន១កញ្ចប់តូចលើខ្លួនជនសង្ស័យផងដែរ។




បច្ចុប្បន្នជនសង្ស័យ រួមនឹងម៉ូតូ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌនាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីសួរនាំចាត់ការតាមនីតិវិធី ៕




ប្រភព ៖ www.khmer-note.com
Previous Post Next Post