បច្ចេកទេសដាំពោតពណ៌ស្វាយ សូមជួយ ស៊ែរ ចែករំលែកដល់បងប្អូនកសិករយើងផង!

 បច្ចេកទេសដាំពោតពណ៌ស្វាយ
សូមជួយ ស៊ែរ ចែករំលែកដល់បងប្អូនកសិករយើងផង!

បច្ចុប្បន្នពោតពណ៌ស្វាយកំពុងតែមានការពេញនិយមដាំនៅក្នុងប្រទេសកម្ពុជា ព្រោះវាកំពុងតែមានទីផ្សារនិងមានការចាប់អារម្មណ៍ពីសំណាក់អតិថិជន មិនតែប៉ុណ្ណោះវាមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាព។

 * ការរៀបចំដី៖
- ជ្រើសរើសដីជាដីស្រទាប់លើធូរមានជីវជាតិ ដីដែលមិនលិចទឹក
- ធ្វើការភ្ជួរ រាល់២ឬ៣ដង ដើម្បីសម្លាប់ស្មៅ និងឲ្យដីធូរល្អ
- សម្រាប់រងដាំយើងអាចដាំលើផ្ទៃរាបស្មើរ ឬលើកជារងក៏បាន ចន្លោះពីរណ្តៅនីមួយៗ៤តឹក និងចន្លោះពីជួរនីមួយៗ៥តឹក ហើយយើងអាចលើករងមួយដាំពីរជួរ ឬមួយជួរក៏បាន។


* ការរៀបចំដាំ៖
- កាយរណ្តៅសម្រាប់ដាំ ប្រមាណ២តឹកបួនជ្រុង ជម្រៅប្រមាណជិត២តឹក
- ដាក់ជីកំប៉ុស្ត៍ លាមកសត្វស្ងួត និងកំទេចស្លឹកឈើ ចូលឲ្យជិតពេញរណ្តៅ
- ធ្វើការបណ្តុះកូនមុននឹងយកមកដាំ ដើម្បីឲ្យអត្រាដុះបានគ្រប់ល្អ ធ្វើឲ្យវាឆាប់លូតលាស់ល្អលឿន ឈ្នះជំងឺ រយៈពេលប្រមាណ១៥ថ្ងៃទើបយកដាំ។


* ការថែទាំ៖
- អាចកប់ជីបំប៉នបន្ថែមនៅតាមគល់របស់វា និងបាញ់ជីសរីរាង្គបំប៉នតែ១ដងទេនៅពេលវាមានអាយុប្រមាណ២អាទិត្យ
- នៅពេលដាំដំបូងត្រូវផ្តល់ទឹកវា១ថ្ងៃ២ដង ពេលវាបានធំបន្តិចយើងអាចដាក់ទឹកវា៣ដងក្នុង១អាទិត្យ បើរដូវក្តៅត្រូវផ្តល់ទឹករាល់ថ្ងៃ។
- រយៈពេលប្រមាណ២ខែ៥ថ្ងៃ យើងអាចប្រមូលផលបានហើយ
បច្ចុប្បន្នពោតនេះមានដាំក្នុងខេត្តមួយចំនួនដូចជា ស្រុកស្រែអំបិល ខេត្តកោះកុង ខេត្តកំពង់ចាម ខេត្តសៀមរាប ខេត្តត្បូងឃ្មុំ
ខេត្តកណ្តាល ខេត្តព្រះសីហនុ និងនៅអ្នកលឿងជាដើម។
អត្ថបទដោយ៖ អ៊ាង សុផល្លែត









ប្រភព ៖ www.facebook.com
Previous Post Next Post